26 C
Phnom Penh

54164

54164

Latest

លោក ហ៊ុន ម៉ានី ក្លាយ​ជា​ឧបនាយករដ្ឋមន្ត្រី​បន្ទាប់ពី​សមាជិក​សភា​១២០​រូប​របស់​បក្ស​កាន់​អំណាច​អនុម័ត​ជា​ឯកច្ឆន្ទ​បោះឆ្នោត​គាំទ្រ

សមាជិក​រដ្ឋសភា​កម្ពុជា ១២០​នាក់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ​បោះឆ្នោត​គាំទ្រ​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ ទី​២១ កុម្ភៈ នេះ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការ​ប្រមូលផ្ដុំ​អំណាច​ក្នុង​រង្វង់​គ្រួសារ​ត្រកូល​ហ៊ុន​កាន់តែ​ខ្លាំង។ រដ្ឋសភា​កម្ពុជា​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ ដែល​មាន​សមាជិក​ចូលរួម ១២០​នាក់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ជា​ឯកច្ឆន្ទ​បោះឆ្នោត​គាំទ្រ​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា និង​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​ស្នើ​តែងតាំង​បន្ថែម​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ២​រូប​ថែម​ទៀត​ផង​ដែរ...