Latest
តុលាការចេញដីកាបញ្ឈប់ការចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក គង់ សភា បន្ទាប់ពីសុំអភ័យទោស
សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបញ្ឈប់ឱ្យចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា ចាប់ពីពេលនេះ បន្ទាប់ពីព្រះមហាក្សត្រខ្មែរសម្រេចលើកលែងទោសឱ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត។
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ចេញដីកាបង្គាប់ដល់សមត្ថកិច្ចឱ្យបញ្ឈប់ការចាប់ខ្លួនលោក គង់ សភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង ចាប់ពីពេលនេះតទៅ។ ការចេញដីកាបញ្ឈប់ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រខ្មែរសម្រេចលើកលែងទោសឱ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ តាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក...