Latest
សកម្មជនការពារព្រៃឈើអំពាវនាវឱ្យលោក ហ៊ុន ម៉ាណែត ទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់
បណ្ដាញសហគមន៍ព្រៃឡង់ អំពាវនាវឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត និងស្ថាប័នពាក់ព័ន្ធ រួមទាំងសមត្ថកិច្ចមូលដ្ឋាន ដាក់ចេញវិធានការទប់ស្កាត់បទល្មើសក្នុងតំបន់អូតាលោក ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ជាបន្ទាន់ ដោយសារសព្វថ្ងៃនេះ សកម្មភាពដុតបំផ្លាញព្រៃឈើ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ចេះតែកើតមានជាបន្តបន្ទាប់។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ចេញវីដេអូមួយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះថា ការបញ្ចេញវីដេអូពីការដុតបំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នេះ មិនមែនដើម្បីញុះញង់ឱ្យមានការស្អប់ ឬរើសអើងការដឹកនាំរបស់រដ្ឋាភិបាលទេ ប៉ុន្តែដោយសារតែមើលឃើញពីការដុតបំផ្លាញព្រៃឈើក្នុងតំបន់នេះកាន់តែធំៗទៅស្ទើរតែរាល់ថ្ងៃ ដោយគ្មានការទប់ស្កាត់ពីរដ្ឋាភិបាល ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធសុទ្ធតែអាចចុះទៅពិនិត្យមើលទិដ្ឋភាពព្រៃដែលរងនូវការដុតបំផ្លាញជាក់ស្តែង ដើម្បីឱ្យដឹងការពិត។
អ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ខេត្តកំពង់ធំ...