27 C
Phnom Penh

55413

Latest

កូរ៉េខាងជើង​បញ្ជា​ឱ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ថែម​ទៀត​ក្រោយពី​អាវុធ​នេះ​ដាក់​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ

ប្រធានាធិបតី​កូរ៉េខាងជើង ដែល​គេ​ហៅថា​ជា​មេដឹកនាំ​នៃ​ត្រកូល​សន្តតិវង្ស​កាន់​អំណាច​ត​ពី​ឪពុក ពី​ជីតា​របស់​ខ្លួន បាន​ចេញ​បទបញ្ជា​ទៅ​កាន់​បក្ស​ពលករ ឬ​បក្ស​កុម្មុយនីស្ត​ឱ្យ​ខិតខំ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ឱ្យ​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង។ ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​បក្ស​កូរ៉េ KCNA បាន​រាយការណ៍​មក​ថា ការ​ចេញ​បទបញ្ជា​របស់​លោក គីម ជុងអ៊ុន ធ្វើឡើង​រយៈពេល ២​ថ្ងៃ​ក្រោយ​ពេល​សភា​របស់​ប្រទេស​ផ្ដាច់ការ​មួយ​នេះ​អនុម័ត​បញ្ចូល​ឋានៈ​ប្រទេស​ជា​មហាអំណាច​អាវុធ​នុយក្លេអ៊ែរ​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ផ្លូវការ។ លោក គីម ជុងអ៊ុន បាន​ហៅ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺជា​ឧបករណ៍​មួយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ប្រឈមមុខ​នឹង​មហាអំណាច​អាមេរិក ដែល​ជា​ប្រទេស​នុយក្លេអ៊ែរ​ធំ​បំផុត​មួយ​ដែរ​នៅ​លើ​ពិភពលោក។ លោក ជុងអ៊ុន បាន​និយាយ​ថា គោលនយោបាយ​កសាង​កង​កម្លាំង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ត្រូវ​បាន​បញ្ចូល​ជា​អចិន្ត្រៃយ៍​ជា​មូលដ្ឋាន​ច្បាប់​របស់​រដ្ឋ ដែល​គ្មាន​នរណា​ម្នាក់​អាច​ល្មើស ឬ​បំពាន​បាន​ឡើយ។ មេដឹកនាំ​របប​នៅ​ក្រុង​ព្យុងយ៉ាង បាន​ធ្វើការ​កត់សម្គាល់​បែប​នេះ​នៅ​ឯ​កិច្ចប្រជុំ​នៃ​សភា​ប្រជាជន​ជាន់ខ្ពស់​កាលពី​ថ្ងៃ​អង្គារ...