Latest
អនាគតរាជាណាចក្រកម្ពុជាក្នុងមិត្តភាព/សម្ពន្ធភាពជាមួយចិនកុម្មុយនីស្ត
អត្ថបទ៖ លោក ហាស់ សាន
ប្រវត្តិវិទូឧស្សាហ៍រំឭកអ្នកសិក្សាស្រាវជ្រាវថា ប្រវត្តិសាស្ត្រអាចនឹងត្រឡប់មកដដែលវិញ ហើយថាបើមិនប្រយ័ត្នទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្ត្រដោយមិនដឹងខ្លួន។
ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មិនមែនទើបតែកើតមាននាពេលថ្មីៗនេះទេ គឺមានរាប់ទសវត្សមកហើយ ប៉ុន្តែចិនគេគិតប្រយោជន៍ជាតិរបស់គេជាងប្រយោជន៍ខ្មែរ ដូច្នេះខ្មែរបានត្រឹមតែរស់ផ្ញើវាសនា ផ្ញើជីវិត ពឹងលើចិនតែប៉ុណ្ណោះ។
តើអនាគតស្រុកខ្មែរអាចនឹងជួបផលវិបាកអាក្រក់ដូចម្តេចខ្លះ? លោក ហាស់ សាន មានសេចក្តីរាយការណ៍វិភាគ ថាតើចិនអាចការពារខ្មែរ ឬមិនអាច?
ទំនាក់ទំនងចំណងមេត្រីមិត្តភាពខ្មែរ−ចិនដ៏កាន់តែរឹងមាំ ដែលគេនាំគ្នាប្រសិទ្ធីពាក្យថា “មិត្តដែកថែប” ឬ “មិត្តស្រោបដែក”...