28 C
Phnom Penh

north korea

kim jong un

Latest

ប្រធានាធិបតី​អ៊ុយក្រែន​ថា​គ្មាន​អ្វី​អាច​បំបាក់​ស្មារតី​ប្រយុទ្ធ​របស់​ប្រជាជន​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី​ឡើយ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និយាយ​ថា គ្មាន​អ្វី​អាច​មក​បំបាក់​ស្មារតី​ប្រយុទ្ធ​របស់​ប្រជាជន​អ៊ុយក្រែន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ឡើយ។ ការ​ថ្លែង​របស់​វីរជន​សង្គ្រាម​នៃ​ប្រទេស​អ៊ុយក្រែន​រូប​នេះ មួយ​ថ្ងៃ​បន្ទាប់ពី​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​បណ្ដោះអាសន្ន​ដើម្បី​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល ដោយ​មិន​មាន​ការ​បញ្ចូល​ជំនួយ​យោធា​ថ្មី​ទៀត​សម្រាប់​អ៊ុយក្រែន​នោះ​ទេ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន StraitsTimes នៅ​ថ្ងៃ​ចន្ទ ទី​២ ខែ​តុលា នេះ។ ក្នុង​សុន្ទរកថា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២ តុលា លោក ហ្សេឡេនស្គី បាន​លើកឡើង​ជា​ថ្មី​ពី​ការ​ប្ដេជ្ញាចិត្ត​យក​ឈ្នះ​លើ​រុស្ស៊ី តែ​លោក​មិន​បាន​លើកឡើង​អំពី​ការ​បោះឆ្នោត​អនុម័ត​កញ្ចប់​ថវិកា​បណ្ដោះអាសន្ន​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក ដែល​ពុំ​បាន​រាប់​បញ្ចូល​ជំនួយ​សម្រាប់​អ៊ុយក្រែន​នោះ​ទេ។ ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា អ៊ុយក្រែន​នឹង​បញ្ឈប់​ការ​ប្រយុទ្ធ​នៅ​ថ្ងៃ​មួយ​ដែល​អ៊ុយក្រែន​ទទួល​បាន​ជ័យជម្នះ​លើ​អ្នក​ឈ្លានពាន។ តែ​ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន...