34 C
Phnom Penh

57095

Latest

ភ្នាក់ងារ​លក់​អចលនទ្រព្យ​និង​អតិថិជន ទាមទារ​ថ្លៃ​ជើងសា និង​ផ្ទះ​តាម​កិច្ចសន្យា​ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា

ភ្នាក់ងារ​លក់​ផ្ទះ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង​អតិថិជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដល់​កុងត្រា​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ផ្ទះ បន្ត​នាំគ្នា​ទាមទារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា សង​ប្រាក់​កម្រៃ​ជើងសា​ដែល​ជំពាក់​បុគ្គលិក​ផ្នែក​លក់ និង​ប្រគល់​ផ្ទះ​ឲ្យ​ពួកគេ​តាម​កិច្ចសន្យា បន្ទាប់ពី​ឧកញ៉ា​រូប​នេះ​ធ្វើ​សកម្មភាព​មនុស្សធម៌​ដោយ​បង្កើត​សាកលវិទ្យាល័យ និង​ផ្ដល់​អាហារូបករណ៍​និស្សិត​ក្រីក្រ។ ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ Tan Soputy ដែល​អះអាង​ថា​ជា​ភ្នាក់ងារ​លក់​ផ្ទះ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២៨ កុម្ភៈ នេះ​ថា ពី​ដើមឡើយ​ខ្លួន​មិន​ចង់ post លើ​ហ្វេសប៊ុក​ទេ...