Latest
អាជ្ញាធរមិនឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដង្ហែក្បួនក្នុងទិវាគ្រូបង្រៀនពិភពលោកនោះទេ
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែក្បួនក្នុងអំឡុងទិវាគ្រូបង្រៀនពិភពលោក ក្រោមលេសថា បង្កឲ្យមានបញ្ហាកកស្ទះចរាចរណ៍ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
ការសម្រេចនេះ ធ្វើឡើងនៅក្នុងកំណត់ហេតុប្រជុំពិភាក្សាស្ដីពីការរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ រវាងសាលារាជធានីភ្នំពេញ ជាមួយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
អភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា លើកឡើងថា អាជ្ញាធរអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រារព្ធទិវាគ្រូបង្រៀនពិភពលោកចាប់ពីម៉ោង ៨ព្រឹកដល់វេលាម៉ោង ១២ថ្ងៃត្រង់ នៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី០៥ ខែតុលា ខាងមុខនេះ ប៉ុន្តែមិនអនុញ្ញាតឲ្យដង្ហែក្បួននោះទេ ពីព្រោះវានឹងបង្កឲ្យមានបញ្ហាកកស្ទះចរាចរណ៍...