35 C
Phnom Penh

លោក ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា​ជាតិ​ទទួល​មរណភាព​ដោយ​រោគាពាធ​ក្នុង​អាយុ​៧៩​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ជាតិ លោក ងួន ញ៉ិល បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ក្នុង​ជន្មាយុ ៧៩​ឆ្នាំ​ដោយ​រោគាពាធ។

រដ្ឋសភា​ជាតិ​បាន​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ​ថា សព​របស់​លោក ងួន ញ៉ិល ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី​ពុទ្ធសាសនា​នៅ​គេហដ្ឋាន​នៃ​សព នៅ​ភូមិ​អូរអណ្ដូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

លោក ងួន ញ៉ិល គឺជា​តំណាងរាស្ត្រ​ខេត្ត​កំពង់ធំ និង​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា។ លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំងជ្រៃ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ហើយ​បច្ចុប្បន្ន​លោក​មាន​ទីលំនៅ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។

ក្រៅពី​តំណែង​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា លោក​ក៏​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចន្លោះ​ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៣ ផង​ដែរ។

សមាជិក​រដ្ឋសភា​ជាតិ និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហោះ​សារ​រំលែក​មរណទុក្ខ​នេះ​ដល់​គ្រួសារ​លោក ងួន ញ៉ិល ហើយ​ខ្លះ​ទៀត​បាន​លើក​ពី​គុណសម្បត្តិ​របស់​លោក​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស