30 C
Phnom Penh

57849

Latest

ក្រុម​តស៊ូ​មតិ៖ ការ​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​បណ្ដឹង​របស់​លោក ហ៊ុន ម៉ាណែត ជា​សញ្ញា​គំរាមកំហែង​អំណាច​តុលាការ

ក្រុម​អ្នក​តស៊ូ​មតិ លើកឡើង​ថា ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​ទទួល​ដោះស្រាយ​បណ្ដឹង​គ្រប់​មុខ​សញ្ញា​របស់​លោក ហ៊ុន ម៉ាណែត ជា​សញ្ញា​នៃ​ការ​គំរាមកំហែង​លើ​អំណាច​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ក្នុង​ការ​ធានា​អនុវត្ត​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ ធ្នូ នេះ​ថា ការ​បង្កើត​ក្រុម​ការងារ​នេះ គឺជា​ការ​គំរាមកំហែង​ដល់​អំណាច​តុលាការ​ដែល​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​យ៉ាង​ខ្លាំង ព្រោះ​កិច្ចការ​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​គ្រប់​ប្រភេទ គឺជា​អំណាច​របស់​តុលាការ​តែ​មួយ​មុខ​គត់។ ជាង​នេះ​ទៀត ក៏​មាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ហើយ​ដែរ ដូច្នេះ​គ្មាន​ការ​ចាំបាច់​ណា​ត្រូវ​បង្កើត​ក្រុម​ការងារ​នេះ​ទៀត​ទេ។ លោក ម៉ែន...