Latest
វៀតណាមថាព្រែកជីកហ្វូណនតេជោអាចនឹងប៉ះពាល់ជីវចម្រុះបរិស្ថានទន្លេមេគង្គ បើត្រូវបានស្ថាបនា
ប្រទេសវៀតណាម ដែលមានគុណដ៏ធំធេងលើគណបក្សប្រជាជនកម្ពុជា ព្រោះបានជួយបក្សនេះឱ្យឡើងកាន់អំណាចក្រោយពីវៀតណាម លើកកងទ័ពរបស់ខ្លួនលុកលុយប្រទេសកម្ពុជា ផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ បានក្លាយជាប្រទេសមួយនៃប្រទេសដងទន្លេមេគង្គ ៦ប្រទេសទៀត បានចេញសេចក្ដីថ្លែងការណ៍ថា ព្រែកជីកហ្វូណនតេជោ អាចនឹងប៉ះពាល់ជីវចម្រុះបរិស្ថានទន្លេមេគង្គ បើត្រូវបានស្ថាបនា។
សារព័ត៌មានរបស់វៀតណាម VN Express បានចុះផ្សាយសេចក្ដីរាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា ប្រទេសវៀតណាម ដាក់ស្នើទៅរដ្ឋាភិបាលកម្ពុជា ឱ្យចែកចាយព័ត៌មាន និងការវាយតម្លៃអំពីផលប៉ះពាល់ជីវចម្រុះបរិស្ថានទន្លេមេគង្គ។
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម Doan Khac Viet និយាយថា វៀតណាមគាំទ្រការអភិវឌ្ឍផ្លូវនាវាចរណ៍នៃដងទន្លេមេគង្គ ព្រោះវាមានសារប្រយោជន៍ជាច្រើនក្នុងកំណើនសេដ្ឋកិច្ច...