Latest
ក្រុមយុវជនដាក់លិខិតសុំចូលគាល់ព្រះមហាក្សត្របង្ហាញកង្វល់និងបញ្ហាបាត់បង់ព្រៃឈើ
ក្រុមយុវជន និងសង្គមស៊ីវិលប្រមាណ ២០នាក់ នៅថ្ងៃទី២៩ មីនា បាននាំគ្នាយកលិខិតដាក់ថ្វាយព្រះមហាក្សត្រដើម្បីសុំចូលគាល់ព្រះអង្គ ក្នុងបំណងបង្ហាញក្ដីកង្វល់របស់ពួកគេទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស បរិស្ថាន និងការបាត់បង់ព្រៃឈើនៅកម្ពុជា។
ការដាក់លិខិតទូលថ្វាយរបស់អង្គការសង្គមស៊ីវិល សមាគម សហគមន៍ការពារព្រៃឈើ សកម្មជនបរិស្ថាន និងយុវជនសកម្មនាថ្ងៃពុធនេះ ធ្វើឡើងបន្ទាប់ពីបញ្ហាសិទ្ធិមនុស្សកំពុងធ្លាក់ចុះកាន់តែខ្លាំង ហើយបញ្ហាព្រៃឈើនៅកម្ពុជាកំពុងរងការកាប់បំផ្លាញពីសំណាក់ក្រុមហ៊ុន និងឧកញ៉ាដោយមានខ្នងបង្អែកពីគ្រួសារត្រកូលហ៊ុន។
យុវជនសកម្មផ្នែកការពារបរិស្ថាន និងយុត្តិធម៌សង្គម កញ្ញា មាន លីសា បង្ហាញក្ដីសង្ឃឹមថា ព្រះមហាក្សត្រនឹងអនុញ្ញាតឲ្យពួកគេចូលគាល់ ដើម្បីទូលថ្វាយទៅព្រះអង្គអំពីបញ្ហាប្រឈមជាច្រើន ជាពិសេសរឿងសិទ្ធិមនុស្ស...