Latest
ទូតអាល្លឺម៉ង់និងអឺរ៉ុប បន្តប្ដេជ្ញាជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអឺរ៉ុប អះអាងថា ពួកគេប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ខណៈស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់។
ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា (German Embassy) បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី២៦ កញ្ញា សម្ដែងការស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans ដែលបានមកបំពេញបេសកកម្មការទូតប្រចាំនៅប្រទេសកម្ពុជា។ ក្រៅពីសម្ដែងការស្វាគមន៍ហើយ ឯកអគ្គរដ្ឋទូតទាំងពីរក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំលើការជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយរក្សាសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។
ចំពោះកិច្ចសហប្រតិបត្តិការនេះ...