26 C
Phnom Penh

ផាន់ ផល្លារ

58772

Latest

ហ្វីលីពីន​មិន​លុត​ជង្គង់​ចំពោះ​មុខ​ចិន ដោយ​បញ្ជូន​នាវា​ល្បាត​ទៅ​រឹបអូស​បារ៉ាស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀត

ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ប្រទេស​ហ្វីលីពីន និង​មហា​យក្ស​ចិន កំពុងតែ​ទាញ​ទៅ​រក​ការ​អាច​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ ប្រសិនបើ​ប្រទេស​ទាំង​ពីរ​នេះ​ពុំ​អាច​ដក​ថយ​ជំហរ​មានះ​រៀងៗ​ខ្លួន។ នៅ​ថ្ងៃទី​២៦ កញ្ញា នេះ សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia នៃ​ប្រទេស​សិង្ហបុរី បាន​ចុះផ្សាយ​ថា ហ្វីលីពីន​បាន​បញ្ជូន​នាវា​ល្បាត​ដែល​បំពាក់​ដោយ​កាំភ្លើងយន្ត​ទៅ​រុះរើ និង​រឹបអូស​សំណង់​បារ៉ាស់​របស់​ចិន ប្រវែង ៣០០​ម៉ែត្រ ដែល​ចិន​បាន​ដាក់​នៅ​លើ​ផ្ទៃ​ទឹក​នៅ​តំបន់​ខ្សែទឹក​ដែល​ហ្វីលីពីន​ចាត់ទុក​ជា​ដែនទឹក​របស់​ខ្លួន។ ហ្វីលីពីន​បាន​ចោទ​ចិន ករណី​សាងសង់​សំណង់​បារ៉ាស់​នៅ​លើ​សមុទ្រ​ហ្វីលីពីន មាន ៣០០​ម៉ែត្រ ត្រង់​កន្លែង​ដែល​សម្បូរ​ត្រី​ច្រើន​នៅ​ប្រជុំ​កោះ Scarborough នា​សមុទ្រ​ចិន​ខាងត្បូង។ សំណង់​បារ៉ាស់​របស់​ចិន...