30 C
Phnom Penh

កម្មករ​ណាហ្គា

កម្មករ
58912

Latest

ប្រព័ន្ធ​ឃោសនា​នយោបាយ​បក្ស​កាន់​អំណាច​ចាប់ផ្តើម​យុទ្ធនាការ​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​លើ​បណ្ដាញ​សង្គម

ប្រព័ន្ធ​ឃោសនា​បម្រើ​នយោបាយ​អតីត​បក្ស​កុម្មុយនីស្ត ចេញ​យុទ្ធនាការ​អូស​ទាញ បំផ្លាញ និង​តាម​កម្ទេច​កម្លាំង​នយោបាយ​បក្ស​ប្រឆាំង​កាន់តែ​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​មាន​បញ្ជា​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រកាស​ដាក់​ផែនការ​កម្ទេច​កម្លាំង​គាំទ្រ​បក្ស​ប្រឆាំង​ឱ្យ​អស់​ពី​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ។ ប្រព័ន្ធ​ឃោសនា​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច Fresh News បាន​ធ្វើការ​ផ្សព្វផ្សាយ​ព្រោងព្រាត​ពី​ការ​ចុះចូល​របស់​សមាជិក​បក្ស​ប្រឆាំង និង​សមាជិក​បក្ស​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ជាពិសេស​គឺ​ផ្ដោត​លើ​ការ​ចុះចូល​របស់​សមាជិក​បក្ស​ភ្លើង​ទៀន តាម​បញ្ជា​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ បាន​បង្គាប់​ឱ្យ​ប្រព័ន្ធ​ឃោសនា​របស់​ខ្លួន​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ផុសផុល នៅ​ពេល​ដែល​មាន​ការ​ចុះចូល​ពី​សមាជិក​បក្ស​ប្រឆាំង​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់។ ប្រព័ន្ធ​ឃោសនា​នយោបាយ​បក្ស​កាន់​អំណាច​ដដែល​នេះ បាន​សរសេរ​ថា សមាជិក​ក្រុម​ប្រឆាំង​ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងនោះ...