Latest
មេដឹកនាំកម្ពុជាប្រកាសជំហរបន្តគាំទ្រគោលនយោបាយចិនតែមួយ និងធានាមិនបង្កើតទំនាក់ទំនងជាមួយតៃវ៉ាន់
ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី និងមេដឹកនាំកម្ពុជា បានប្រកាសបញ្ជាក់ជំហរថា កម្ពុជាបន្តគាំទ្រនូវគោលនយោបាយចិនតែមួយ ហើយកម្ពុជាប្រឆាំងគ្រប់ទម្រង់នៃឯករាជភាពរបស់តៃវ៉ាន់ និងធានាមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់។
បើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហ៊ួរ បានឲ្យដឹងថា មហាក្សត្រកម្ពុជាព្រះបាទ នរោត្តម សីហមុនី និងប្រមុខការទូតកម្ពុជា មានបន្ទូល និងបញ្ជាក់ជំហរថា កម្ពុជាបន្តគាំទ្រនូវគោលនយោបាយចិនតែមួយ បន្ទាប់ពីព្រះអង្គបានទទួលជួបសវនាការមួយជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា។
ប្រភពដដែលបានលើកឡើងថា...