Latest
ពលរដ្ឋមកពីខេត្តសៀមរាបស្នើលោក ហ៊ុន សែន ជួយដោះស្រាយបញ្ហាដីធ្លីជាមួយអាជ្ញាធរអប្សរា
ពលរដ្ឋនៅខេត្តសៀមរាប ឡើងមករកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន និងក្រសួងដែនដី ឲ្យជួយដោះស្រាយបញ្ហាដីធ្លីដែលពួកគេចោទថា អាជ្ញាធរអប្សរា និងអ្នកមានអំណាចបានរំលោភយកដីរបស់ពួកគេដោយខុសច្បាប់។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានសរសេរលើហ្វេសប៊ុកថា ពលរដ្ឋចំនួន ១០០នាក់ដែលឡើងមកភ្នំពេញកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ មកពីសហគមន៍ចំនួន៦ ក្នុងខេត្តសៀមរាប ក្នុងនោះមានសហគមន៍ស្នាសង្គ្រាម សហគមន៍ស្គុន សហគមន៍អង្គរធំ សហគមន៍ត្រពាំងស្វាយ សហគមន៍ឃ្លាំងទឹក៧៨ និងសហគមន៍ភ្នំក្រោម។
ប្រភពដដែលបញ្ជាក់ថា...