Latest
លោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋខ្មែរក្រៅប្រទេសរួមជាកម្លាំងចលកររំដោះប្រទេសកម្ពុជាចេញពីកណ្ដាប់ដៃត្រកូលហ៊ុន
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ចូលរួមគ្នាជាកម្លាំងចលកររំដោះប្រទេសកម្ពុជាដែលកំពុងត្រូវបានគ្រប់គ្រងធ្វើជាកម្មសិទ្ធិផ្ដាច់មុខរបស់គ្រួសារត្រកូលហ៊ុនសព្វថ្ងៃនេះ។
ការអះអាងរបស់លោក សម រង្ស៊ី ធ្វើឡើងនៅក្នុងពិធីជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួនអំឡុងពេលចូលរួមក្នុងពិធីកាន់បិណ្ឌនៅវត្តភ្នំសេរី ទីក្រុងឡូវែល (Lowell) រដ្ឋ Massachusetts លើទឹកដីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះថា ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងស្រុកមិនអាចតវ៉ានឹងរបបដឹកនាំតាមបែបកុម្មុយនីស្តផ្ដាច់ការរបស់ត្រកូលហ៊ុន ដែលកំពុងដឹកនាំតត្រកូលបានទេ ដូច្នេះមានតែពលរដ្ឋខ្មែរដែលរស់នៅក្រៅស្រុកប៉ុណ្ណោះ ដែលមានសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិប្រឆាំងនឹងការដឹកនាំគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋខ្មែរតាំងពីឪពុករហូតដល់កូននៅកម្ពុជាសព្វថ្ងៃនេះ។
លោក សម រង្ស៊ី លើកឡើងថា តាំងពីឪពុកដល់កូន ត្រកូលហ៊ុនបានរៀបចំចាត់ចែងការដឹកនាំប្រទេសកម្ពុជាទៅរករបបមួយដែលទុកពលរដ្ឋខ្មែរទូទាំងប្រទេសជាសត្វធាតុ ដោយពួកគេបិទសិទ្ធិពលរដ្ឋខ្មែរគ្រប់រូបមិនឱ្យគិតពីសុខទុក្ខរបស់ប្រទេសជាតិខ្លួនឯងនោះទេ...