Latest
ក្រុងមូស្គូរងការវាយប្រហារដោយដ្រូនដែលមើលទៅជាការសងសឹកពីអ៊ុយក្រែន
អគារមួយចំនួននៅទីក្រុងមូស្គូ រងការវាយប្រហារដោយយន្តហោះដ្រូនយ៉ាងតិច ៨គ្រឿង ខណៈប៉ុន្មានគ្រឿងទៀតត្រូវបានបាញ់កម្ទេច អំឡុងកំពុងហោះហើរឆ្ពោះទៅរដ្ឋធានីរបស់រុស្ស៊ីមួយនេះ។
ក្រុមមន្ត្រីនៃប្រទេសរុស្ស៊ី បានឱ្យដឹងនៅថ្ងៃអង្គារ ទី៣០ ឧសភា នេះថា យន្តហោះដ្រូនបានហោះធ្វើការវាយប្រហារពីលើអគារមួយចំនួននៅទីក្រុងមូស្គូ បង្កឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ ដោយពុំបានបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។ នេះជាការបញ្ជាក់របស់អភិបាលក្រុងមូស្គូ លោក Sergei Sobyanin ដែលស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មានអង់គ្លេសមួយនៅថ្ងៃទី៣០ ខែឧសភា។
អភិបាលក្រុងមូស្គូ រូបនេះបាននិយាយថា អគារ ២ខ្នងដែលរងការខូចខាតក្នុងការវាយប្រហារ ត្រូវបានជម្លៀសមនុស្សចេញ។
ស្របពេលនេះដែរ លោក Andrei...