Latest
គ.ជ.ប បើកយុទ្ធនាការ១៩ថ្ងៃពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកយុទ្ធនាការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតរយៈពេល ១៩ថ្ងៃនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតរយៈពេល ១៩ថ្ងៃនេះ គឺរាប់បញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ ប៉ុន្តែការិយាល័យចុះឈ្មោះបោះឆ្នោត នឹងត្រូវផ្អាកតែ ១ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១៤ ខែតុលា ដើម្បីឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមការងារចុះឈ្មោះបោះឆ្នោត...