26 C
Phnom Penh

Latest

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ថា​លោក ហ៊ុន ម៉ាណែត កំពុង​កុហក​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ជំនួយ​១៨​លាន​ដុល្លារ​របស់​អាមេរិក

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក អះអាង​ថា នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា គឺ​លោក ហ៊ុន ម៉ាណែត កំពុង​កុហក​ភូតភរ​ពលរដ្ឋ​ខ្មែរ​ថា ដោយសារតែ​អាមេរិក​ទទួលស្គាល់​រដ្ឋាភិបាល​របស់​លោក ទើប​អាមេរិក​ផ្តល់​ជំនួយ ១៨​លាន​ដុល្លារ​មក​ឱ្យ​ខ្លួន ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ក៏​កំពុង​បោកប្រាស់​សហរដ្ឋ​អាមេរិក​ដែរ​ថា ខ្លួន​កំពុង​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ទើប​ហ៊ាន​ទទួល​យក​ជំនួយ ១៨​លាន​ដុល្លារ​នេះ។ សកម្មជន​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា លោក មួង ណារ៉េត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...