Latest
គ.ជ.ប ស្នើចាត់វិធានការទប់ស្កាត់យុទ្ធនាការលើបណ្ដាញហ្វេសប៊ុកមិនឱ្យពលរដ្ឋទៅបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យទៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសន្តិសុខបោះឆ្នោត ស្នើសុំចាត់វិធានការទប់ស្កាត់ចំពោះយុទ្ធនាការដែលចែកចាយនូវសារជារូបភាព និងវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល និងមិនឲ្យទៅបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានប្រាប់សារព័ត៌មានក្នុងស្រុកថា គ.ជ.ប បានដាក់ពាក្យទៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសន្តិសុខបោះឆ្នោត ស្នើសុំចាត់វិធានការទប់ស្កាត់ចំពោះយុទ្ធនាការដែលចែកចាយនូវសារជារូបភាព និងវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល និងមិនឲ្យទៅបោះឆ្នោត។
លោក ហង្ស ពុទ្ធា បន្តថា ការស្នើរបស់ គ.ជ.ប ធ្វើឡើងបន្ទាប់ពីជនមួយចំនួនបានធ្វើយុទ្ធនាការតាមរយៈខិត្តប័ណ្ណ...