29 C
Phnom Penh

Latest

សហភាព​សហជីព​កម្ពុជា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចេញ​វិធានការ​បញ្ចុះ​ពន្ធ​នាំចូល​ប្រេងឥន្ធនៈ

សហភាព​សហជីព​កម្ពុជា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​បញ្ចុះ​ពន្ធ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​បញ្ចេញ​ថវិកា​ជាតិ​ដើម្បី​ធានា​នូវ​តម្លៃ​ប្រេងឥន្ធនៈ​ឱ្យ​ស្ថិត​ក្នុង​តម្លៃ​មួយ​សមរម្យ ពីព្រោះ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាច្រើន​លាន​នាក់​បាន​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​សេដ្ឋកិច្ច​គ្រួសារ។ សហភាព​សហជីព​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខ្វល់ខ្វាយ​ពី​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​ដែល​កំពុងតែ​ញាំញី​សេដ្ឋកិច្ច​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​នេះ​ទេ ខណៈ​អ្នក​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ត្រូវ​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ ប្រភព​ដដែល​អះអាង​ថា តម្លៃ​ប្រេងឥន្ធនៈ​ដែល​កំពុង​ហក់​ឡើង​ខ្ពស់​ហួសហេតុ​សព្វថ្ងៃ​នេះ​ជា​មូលហេតុ​ដ៏​ចម្បង​ដែល​នាំ​ឱ្យ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ហក់​ឡើង​ខ្ពស់ បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាច្រើន​លាន​នាក់​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ ខណៈ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ពេលនេះ​មិន​សមាមាត្រ​នឹង​ចំណូល​របស់​ពួកគេ​ដែល​ទទួល​បាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។ សហភាព​សហជីព​កម្ពុជា បញ្ជាក់​ថា មន្ត្រី​រាជការ អាជីវករ កម្មករ អ្នក​លក់ដូរ​មិន​រៀបរយ និង​កសិករ ជាដើម សុទ្ធសឹងតែ​ជា​អ្នក​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​យក​បញ្ហា​នេះ​មក​គិត​ពិចារណា​ដើម្បី​រក​ដំណោះស្រាយ​បន្ទាន់​ជូន​ពួកគេ​ឱ្យ​បាន​ទាន់​ពេលវេលា។ ការ​អះអាង​នេះ...