31 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ​និង​កម្លាំង​ប្រដាប់​អាវុធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ ប្រកាស​ថា​នឹង​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នៅ​ក្នុង​ឆ្នាំ​២០២២ បន្ទាប់ពី​ខកខាន​រយៈពេល​ពីរ​ឆ្នាំ និង​ត្រៀម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ថ្លែង​ថា រដ្ឋាភិបាល​ខកខាន​មិន​បាន​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​រយៈពេល ២​ឆ្នាំ ដោយសារ​កម្ពុជា​ជួប​វិបត្តិ​កូវីដ-១៩។ លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​ដំឡើង​ឱ្យ​បាន​ច្រើន​ចំពោះ​មន្ត្រី​ណា​ដែល​មាន​ប្រាក់បៀវត្សរ៍​ទាប ហើយ​អ្នក​ដែល​មាន​បៀវត្សរ៍​ខ្ពស់ នោះ​រដ្ឋាភិបាល​នឹង​ដំឡើង​តិចតួច​ប៉ុណ្ណោះ។

មួយ​វិញ​ទៀត ការ​ដំឡើង​នេះ​ត្រូវ​ផ្តល់​អាទិភាព​ដល់​គ្រូបង្រៀន និង​គ្រូពេទ្យ​យ៉ាងហោច​ណាស់​ឱ្យ​បាន​ចំនួន ១​លាន ៥​សែន​រៀល (១.៥០០.០០០​រៀល) ក្នុង​មួយ​ខែ។ សម្រាប់​ការ​ដំឡើង​ផ្សេងៗ​ទៀត​នោះ លោក​ថា​ត្រូវ​ធ្វើ​តាម​របៀប​ផ្សេង ដោយ​អ្នក​ប្រាក់ខែ​ច្រើន​ឡើង​កម្រិត​ណា​មួយ អ្នក​ប្រាក់ខែ​តិច​ឡើង​កម្រិត​ណា​មួយ​ដើម្បី​ឱ្យ​សមតុល្យ​នឹង​គ្នា។

យ៉ាងណាក៏ដោយ ការ​ប្រកាស​ដំឡើង​ប្រាក់បៀវត្សរ៍​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​កាន់​អំណាច​ជិត ៤០​ឆ្នាំ បាន​ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ និង​គ្រោង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ខាង​មុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស