Latest
រដ្ឋាភិបាលយកថ្ងៃទី២៣ កក្កដា ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាកម្ពុជា បន្ទាប់ពីកម្ពុជាបានបញ្ចប់នូវការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់កាលដើមខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ថា កម្ពុជានឹងអនុវត្តដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទៅតាមអាណត្តិរបស់ខ្លួនដែលមានរយៈពេល ៥ឆ្នាំម្តង នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងសេចក្តីសម្រេចនៃអនុក្រឹត្យនេះ បានសម្រេចឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី...