28 C
Phnom Penh

Latest

តុលាការ​ព្រមាន​លោក កឹម សុខា ឱ្យ​ឈប់​ធ្វើ​សកម្មភាព​នយោបាយ

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បដិសេធ​ការ​ស្នើសុំ​របស់​ព្រះរាជអាជ្ញា​ក្នុង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា អតីត​មេ​បក្ស​ប្រឆាំង​ឡើងវិញ ដោយ​គ្រាន់តែ​សម្រេច​ព្រមាន​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​បំពាន​បម្រាម​របស់​តុលាការ។ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ពុធ ទី​២៩ មិថុនា បាន​បន្ត​បើក​សវនាការ​សំណុំរឿង​លោក កឹម សុខា លើក​ទី​៤៦។ ក្នុង​បន្ទប់​សវនាការ ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឱ្យ​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង​ឡើងវិញ ដោយ​ព្រះរាជអាជ្ញា​ចោទ​ថា​លោក កឹម សុខា បាន​ធ្វើ​សកម្មភាព​បំពាន​បម្រាម​របស់​តុលាការ​ក្រោយ​លោក កឹម សុខា...