Latest
បទវិភាគ៖ តើណាតូអាចឆ្លើយតបដូចម្ដេចចំពោះសង្គ្រាមកាន់តែធ្ងន់លើទឹកដីអ៊ុយក្រែន?
ជំនួបកំពូលអង្គការយោធាណាតូ (NATO) រយៈពេល ៣ថ្ងៃចាប់ផ្ដើមហើយនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ។
ជំនួបនេះធ្វើឡើងបន្ទាប់ពីការបិទបញ្ចប់ជំនួបកំពូលនៃមេដឹកនាំប្រទេសឧស្សាហកម្មជឿនលឿន G-7 ដែលបានធ្វើឡើងនៅលើទឹកដីអាល្លឺម៉ង់ ហើយចំពេលរុស្ស៊ី វាយកាន់កាប់បានទីតាំងដ៏សំខាន់មួយនៅក្នុងខេត្តលុយហាន់ នៃតំបន់ដុនបាស ភាគខាងកើតប្រទេស និងការបាញ់មីស៊ីលជាង ៦០គ្រាប់រយៈពេល ៣ថ្ងៃទៅលើភាគខាងលិច ភាគខាងជើង និងតំបន់រដ្ឋធានីគៀវ ដោយបណ្ដាលឱ្យខូចខ្ទេចខ្ទីរចនាសម្ព័ន្ធយោធា និងអគារលំនៅឋានរបស់ប្រទេសអ៊ុយក្រែន។
គ្រាប់មីស៊ីលរបស់រុស្ស៊ីជាច្រើនគ្រាប់ក៏បានបាញ់ចំទីផ្សារដ៏ធំមួយរបស់ប្រជាជនអ៊ុយក្រែនផងដែរ។ យោងតាមកងទ័ពអាកាសអ៊ុយក្រែន រុស្ស៊ីបានបាញ់គ្រាប់មីស៊ីលប្រភេទបាញ់កម្ទេចនាវាចម្បាំងឈ្មោះ Kh-22 បាញ់ចេញពីតំបន់ Koursk...