Latest
តុលាការព្រមានលោក កឹម សុខា ឱ្យឈប់ធ្វើសកម្មភាពនយោបាយ
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចបដិសេធការស្នើសុំរបស់ព្រះរាជអាជ្ញាក្នុងការឃុំខ្លួនលោក កឹម សុខា អតីតមេបក្សប្រឆាំងឡើងវិញ ដោយគ្រាន់តែសម្រេចព្រមានមិនឱ្យធ្វើសកម្មភាពនយោបាយបំពានបម្រាមរបស់តុលាការ។
សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃពុធ ទី២៩ មិថុនា បានបន្តបើកសវនាការសំណុំរឿងលោក កឹម សុខា លើកទី៤៦។ ក្នុងបន្ទប់សវនាការ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះឱ្យឃុំខ្លួនលោក កឹម សុខា ប្រធានបក្សប្រឆាំងឡើងវិញ ដោយព្រះរាជអាជ្ញាចោទថាលោក កឹម សុខា បានធ្វើសកម្មភាពបំពានបម្រាមរបស់តុលាការក្រោយលោក កឹម សុខា...