Latest
លោក ហ៊ុន សែន អរគុណភាគីថៃដែលសន្យាមិនបណ្តេញពលករខ្មែរចេញពីប្រទេសថៃ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អរគុណទៅដល់ភាគីប្រទេសថៃ គណបក្សកាវក្លៃ ឬ «Move Forward» ដែលបានបញ្ជាក់អំពីគោលជំហរមិនបណ្តេញពលករខ្មែរចេញពីប្រទេសថៃ ប្រសិនបើគណបក្សប្រឆាំងនេះឡើងទៅកាន់អំណាចនៅថ្ងៃមុខ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ មិថុនា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោកបានទទួលដំណឹងពីភាគីថៃ មកថា ថៃមិនមានគម្រោងដេញពលករបរទេសចេញទឹកដីនោះទេ។ ការបកស្រាយរបស់ភាគីថៃ នេះ ជាការឆ្លើយតបទៅនឹងព័ត៌មានដែលបានចុះផ្សាយថា គណបក្សឆ្ពោះទៅមុខដែលត្រៀមដឹកនាំរដ្ឋាភិបាលប្រទេសថៃ មានផែនការបណ្ដេញពលករបរទេស។
លោកនាយករដ្ឋមន្ត្រី...