35 C
Phnom Penh

ណាហ្គា

63236
ណាហ្គា

Latest

ក្រុម​អ្នក​ឃ្លាំមើល​ថា​កម្ពុជា​នឹង​ដើរ​ចូល​ទៅ​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ខ្លួន

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បោះបង់​ចោល​ការ​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ នោះ​កម្ពុជា​នឹង​ដើរ​ចូល​ទៅ​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ខ្លួន​ដូច​ដែល​ធ្លាប់​កើតមាន​មុន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​នឹង​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​តាម​របប​នយោបាយ​ផ្ដាច់ការ។ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ មីនា ថា ប្រសិនបើ​ប្រទេស​កម្ពុជា​បាត់បង់​លទ្ធិប្រជាធិបតេយ្យ នោះ​ពិត​ណាស់​កម្ពុជា​នឹង​ប្តូរ​មក​នូវ​របប​ផ្ដាច់ការ ហើយ​របប​នេះ​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ច្បាប់​ទាំងអស់ ជាពិសេស​គឺ​រដ្ឋធម្មនុញ្ញ ដើម្បី​គាបសង្កត់​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​ជា​ការ​ប្តូរ​មក​វិញ​នូវ​ការ​បើក​សិទ្ធិ​កាន់តែ​ធំ​ទូលាយ​សម្រាប់​អ្នក​មាន​អំណាច ដែល​ពួកគេ​អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​នឹង​ចិត្ត។ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រូប​នេះ​ព្រមាន​ថា នៅ​ពេល​ដែល​អំណាច​របស់​អ្នក​ដឹកនាំ​អាច​គាបសង្កត់​ទៅ​លើ​ច្បាប់​កំពូល​របស់​ប្រទេស​បាន​ហើយ​នោះ...