37 C
Phnom Penh

idea talk

63618
idea talk

Latest

អតីត​សមាជិក CNRP លោក គង់ ម៉ាស់ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាខា​បក្ស​ប្រជាជន​ខេត្ត​ស្វាយរៀង

អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ស្វាយរៀង តែងតាំង​ជា​ប្រធាន​សាខា​បក្ស​ចំណុះ​ឲ្យ​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ស្វាយរៀង បន្ទាប់ពី​លោក​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។ គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ស្វាយរៀង បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ ដោយ​សម្រេច​តែងតាំង​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ជា​ប្រធាន​សាខា​បក្ស​របស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​សមាជិក​ចំនួន ៧​រូប ដូចជា​លោក ញ៉ែម វាន ជា​អនុប្រធាន និង​លោក សុន មករា ជា​សមាជិក...