30 C
Phnom Penh

ស ខេង

ស ខេង

Latest

បក្ស​ភ្លើង​ទៀន៖ ពលរដ្ឋ​មាន​សិទ្ធិ​សម្រេច​ចូលរួម​ឬ​មិន​ចូលរួម​បោះឆ្នោត​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ

គណបក្ស​ភ្លើង​ទៀន ព្រមាន​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ស្រប​តាម​ច្បាប់ ការ​ចូលរួម ឬ​មិន​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ ដោយ​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គាបសង្កត់ បង្ខិតបង្ខំ គំរាមកំហែង និង​ញុះញង់​ពី​សំណាក់​បុគ្គល ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ​២០២៣ គណបក្ស​ភ្លើង​ទៀន បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​នៅតែ​បន្ត​គាំទ្រ​ខ្លួន បើ​ទោះបីជា​បក្ស​នេះ​មិន​បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក៏ដោយ។ ប្រភព​ដដែល​អះអាង​ថា បើ​តាម​គោលការណ៍​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដូច្នេះ​ការ​បោះឆ្នោត​នៅ​កម្ពុជា គឺជា​សិទ្ធិ​របស់​ពលរដ្ឋ តែ​មិនមែន​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បាន​ធានា​ការពារ​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ។ បក្ស​មួយ​នេះ​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស...