Latest
វេទិកាពលរដ្ឋអំពាវនាវឱ្យទម្លាក់បទចោទនិងដោះលែងលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន
វេទិកាពលរដ្ឋអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទ និងដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ដោយឥតលក្ខខណ្ឌ ព្រោះការលើកឡើងរបស់សកម្មជននយោបាយទាំងពីរនេះជាទម្រង់សេរីភាពក្នុងការបញ្ចេញមតិ មិនមែនជាការញុះញង់ដូចការចោទប្រកាន់។
វេទិកាពលរដ្ឋបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា ការចាប់ខ្លួនសកម្មជននយោបាយទាំងពីរនេះជាការរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា៤១ ដែលបានចែងអំពីសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលអះអាងថា ការចាប់ខ្លួននេះក៏ជាការរំលោភលើសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សត្រង់មាត្រា១៩ ដែលបានចែងអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការសម្ដែងមតិផងដែរ ព្រោះថាមាត្រានេះបានចែងយ៉ាងច្បាស់ថា សិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការបញ្ចេញមតិដោយគ្មានការជ្រៀតជ្រែក...