32.9 C
Phnom Penh

ក្រសួង​អប់រំ​សម្រេច​ពន្យារ​ពេល​ប្រឡង​បាក់ឌុប​ដើម្បី​សម្រួល​ដល់​ការ​ប្រជុំ​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​សម្រេច​ពន្យារ​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ទៅ​ថ្ងៃទី​២១ និង​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ វិញ ដើម្បី​សម្រួល​ដល់​ការ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ដែល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ។

យោង​តាម​ការ​ជូនដំណឹង​របស់​ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ថា ដើម្បី​បញ្ចៀស​ការ​រំខាន​នានា​ដល់​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ដែល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ និង​ដើម្បី​ធានា​ថា​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ក្រសួង​សម្រេច​ពន្យារ​ពេល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២១-២០២២ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​១៤ និង​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទៅ​ថ្ងៃទី​២១ និង​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ វិញ។

ក្រសួង​នឹង​ផ្សព្វផ្សាយ​កម្មវិធី​ការងារ​លម្អិត​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទៅ​តាម​ដំណាក់កាល​នីមួយៗ។ ការ​ជូនដំណឹង​នេះ ក៏​ដើម្បី​ឱ្យ​គ្រឹះស្ថាន​អប់រំ អាណាព្យាបាល សិស្សានុសិស្ស​បាន​ត្រៀម​លក្ខណៈ​ផង​ដែរ។

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ ក៏ដូចជា​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ គ្រោង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ហេតុ​ដូចនេះ​ហើយ​បាន​ជា​ក្រសួង​អប់រំ សម្រេច​ពន្យារ​ពេល​ប្រឡង ដើម្បី​បញ្ចៀស​ការ​រំខាន​នានា​ដល់​កិច្ចប្រជុំ និង​ធានា​ពី​ដំណើរការ​ប្រឡង​ឱ្យ​មាន​ភាព​រលូន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស