Latest
WWF សោកស្តាយដែលសត្វផ្សោតឈ្មោលមួយក្បាលទម្ងន់១៦០គីឡូក្រាមបានស្លាប់
អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ ហៅកាត់ថា WWF សម្ដែងការសោកស្តាយចំពោះសត្វផ្សោតឈ្មោលមួយក្បាលមានទម្ងន់ ១៦០គីឡូក្រាមបានស្លាប់ ដោយសារការប្រើប្រាស់ឧបករណ៍នេសាទមង។
បើតាមអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF បានសរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះថា នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះមានសត្វផ្សោតយ៉ាងហោចណាស់ចំនួន ១០ក្បាលបានស្លាប់ ហើយ ២៨ក្បាលបានស្លាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
ករណីនេះ អង្គការ WWF បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រៀបចំដាក់ចេញនូវវិធានការសមស្របបន្ទាន់ ដើម្បីបញ្ឈប់កុំឲ្យសត្វផ្សោតរងគ្រោះថ្នាក់ស្លាប់បន្តទៀតដោយសារការនេសាទខុសច្បាប់ ដូចជាការប្រើមងនេសាទ និងឧបករណ៍ឆក់...