Latest
គ.ជ.បនិងក្រសួងមហាផ្ទៃទស្សនកិច្ចនៅបារាំងរកមធ្យោបាយគាំទ្រការរៀបចំការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប. និងក្រសួងមហាផ្ទៃ ទៅទស្សនកិច្ចនៅបារាំង ដើម្បីរកមធ្យោបាយគាំទ្រការរៀបចំការបោះឆ្នោតនៅពេលខាងមុខ ខណៈបារាំងបន្តទាមទារឲ្យកម្ពុជាបើកលំហដល់បក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។
បើតាមស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ថា គណៈប្រតិភូមួយក្រុមនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងមហាផ្ទៃកម្ពុជា បានទស្សនកិច្ចទៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ក្រោយពីសំណើរបស់ប្រធានាធិបតីបារាំង។
ប្រភពដដែលថា ដំណើរទស្សនកិច្ចនេះដើម្បីស្វែងរកមធ្យោបាយគាំទ្រប្រទេសកម្ពុជាក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣...