Latest
លោក អ៊ុំ សំអាន ថាការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃ គឺផ្ទុយស្រឡះពីនាយករដ្ឋមន្ត្រីខ្មែរ
អតីតតំណាងរាស្ត្ររបស់បក្សសង្គ្រោះជាតិមួយរូបលើកឡើងថា ការប្រកាសធានានូវការផ្ទេរអំណាចដោយសន្តិវិធីរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ទៅឱ្យគណបក្សដែលឈ្នះឆ្នោត គឺជាគំរូល្អមួយសម្រាប់នយោបាយប្រទេសថៃ ដែលខុសពីមេដឹកនាំខ្មែរលោក ហ៊ុន សែន ដែលក្រាញអំណាច និងកំពុងរៀបចំផែនការផ្ទេរអំណាចទៅឲ្យកូនខ្លួនឯងថែមទៀតនោះ។
លោក អ៊ុំ សំអាន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ ឧសភា នេះថា ប្រសិនបើនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចង់ក្រាញអំណាចដូចលោក ហ៊ុន សែន...