31 C
Phnom Penh

64922

Latest

ក្រុម​តស៊ូ​មតិ​រិះគន់​ថា​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ធុង​សំរាម​បិទ​ជិត

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ត្អូញត្អែរ​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង កំពុង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ធុង​សំរាម​បិទ​ជិត ស្រប​ពេល​ដែល​ឧស្សាហកម្ម​គ្រឿងស្រវឹង​ដែល​ភ្ជាប់​ជាមួយ​នឹង​ផល​ប្រយោជន៍​ត្រកូល​ហ៊ុន កំពុង​ធ្វើ​ចរាចរ​គ្មាន​ដែន​កំណត់ និង​កំពុង​បំផ្លាញ​ប្រជាជន​ខ្មែរ​គ្រប់​រូបភាព។ ក្រុម​តស៊ូ​មតិ​កម្ពុជា (CAT) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ទៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​នា​ពេល​កន្លង​មក​នេះ ទំនង​ជា​លោក ហ៊ុន ម៉ាណែត គ្មាន​អ្នក​ណា​ប្រាប់​ថា​កម្ពុជា​មាន​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​នោះ​ទេ រួម​ទាំង​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់​ផង ក៏​ប្រហែល​មិន​បាន​ប្រាប់​ថា​កម្ពុជា​មាន​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ។ ប្រភព​ដដែល​លើកឡើង​ថា...