34 C
Phnom Penh

កម្មករ

Latest

អាជ្ញាធរ​មិន​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដង្ហែ​ក្បួន​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក​នោះ​ទេ

សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហែ​ក្បួន​ក្នុង​អំឡុង​ទិវា​គ្រូបង្រៀន​ពិភពលោក ក្រោម​លេស​ថា បង្ក​ឲ្យ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ ការ​សម្រេច​នេះ ធ្វើឡើង​នៅ​ក្នុង​កំណត់ហេតុ​ប្រជុំ​ពិភាក្សា​ស្ដីពី​ការ​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ រវាង​សាលា​រាជធានី​ភ្នំពេញ ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា លើកឡើង​ថា អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់ នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី​០៥ ខែ​តុលា ខាងមុខ​នេះ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន​នោះ​ទេ ពីព្រោះ​វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍...