35 C
Phnom Penh

Latest

លោក ហ៊ុន សែន អួត​ថា​គ្មាន​អ្នក​ណា​កាន់​អំណាច​យូរ​ដូច​លោក​ទេ​នៅ​លើ​ពិភពលោក

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា បង្ហាញ​មោទកភាព​ថា នៅ​លើ​ពិភពលោក​គ្មាន​មេដឹកនាំ​ប្រទេស​ណា​មួយ​ធ្វើជា​នាយករដ្ឋមន្ត្រី​បាន​យូរ​រហូត​ដល់​ជាង ៣៨​ឆ្នាំ​ដូច​រូបលោក​ឡើយ។ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​ដល់​សិក្ខាកាម និង​និស្សិត​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ មីនា នេះ លោក ហ៊ុន សែន ថ្លែង​ថា លោក​ជា​អ្នក​បំបែក​ឯកត្តកម្ម​នៅ​លើ​ពិភពលោក ដោយសារ​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​យូរ​ជាងគេ​ទាំងអស់។ ក្រៅពី​បង្ហាញ​មោទកភាព​ហើយ លោក​បាន​ទទួលស្គាល់​ថា​លោក​ជា​មេដឹកនាំ​ក្រាញ​អំណាច​ត​ពូជ និង​ត្រកូល​នៅ​កម្ពុជា​ផង​ដែរ។ លោក​ថា កន្លងមក ការ​ប្រឹងប្រែង​ការពារ​អំណាច​ដោយ​កម្ទេច និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ និង​អ្នក​ចង់​បាន​ប្រជាធិបតេយ្យ​កន្លងមក ព្រោះតែ​ដើម្បី​ការពារ​អំណាច​របស់​លោក...