29 C
Phnom Penh

Latest

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស៖ តុលាការ​កំពូល​ផ្តល់​យុត្តិធម៌​ដល់​លោក​យាយ ង៉ែត ឃុន បន្ទាប់ពី​ស្វែងរក​យុត្តិធម៌​១២​ឆ្នាំ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា តុលាការ​កំពូល​បាន​ផ្តល់​យុត្តិធម៌​ដល់​លោក​យាយ ង៉ែត ឃុន អាយុ ៨៣​ឆ្នាំ (ហៅ​យាយ​ម៉ាមី) បន្ទាប់ពី​គាត់​បាន​តស៊ូ​ដើម្បី​ស្វែងរក​យុត្តិធម៌​អស់​រយៈពេល ១២​ឆ្នាំ ក្នុង​ការ​ការពារ​ដីធ្លី​របស់​លោក​យាយ និង​អ្នក​ដទៃ​ទៀត។ នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បាន​លើកឡើង​ថា តុលាការ​កំពូល​បាន​ផ្តល់​យុត្តិធម៌​ដល់​លោក​យាយ ង៉ែត ឃុន និង​អ្នកស្រី ឆេង លាភ ដោយ​ទម្លាក់​បទ​ចោទប្រកាន់​លើ​អ្នក​ទាំង​ពីរ «ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់»...