លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នយោបាយ

ហ្វេសប៊ុក​លុប​ការ​ផ្សាយ​ពាណិជ្ជកម្ម​លោក ហ៊ុន សែន ដែល​ចំណាយ​ជាង​៣០​ម៉ឺន​ដុល្លារ

By ឌឹ ខេមបូឌា ដេលី

November 07, 2022

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​តាំង​ខ្លួន​ថា​ជា​អធិរាជ​ហ្វេសប៊ុក បាន​ចំណាយ​ថវិកា​ជាង ៣០​ម៉ឺន​ដុល្លារ​ដោយ​ឥត​ប្រយោជន៍ ដើម្បី​ទទួល​បាន​ការ​ចុច Like ពី​ក្រៅ​ប្រទេស ព្រោះ​តែ​ក្រុមហ៊ុន​មួយ​នេះ​បាន​លុប​ចោល​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំងនោះ ដោយសារតែ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បំពាន​គោលនយោបាយ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក។

តើ​ការ​ផ្សាយ​ពាណិជ្ជ​អសកម្ម​របស់​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​លុប​ចោល​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ យ៉ាង​ណា?

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​តាំង​ខ្លួន​ថា​ជា​អធិរាជ​ហ្វេសប៊ុក​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​រក​ឃើញ​លទ្ធផល​ផ្សាយ​ពាណិជ្ជកម្ម​ចំនួន ១៥ ក្នុង​ចំណោម ២០ ថា​ជា​ការ​ផ្សាយ​ពាណិជ្ជ​អសកម្ម​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ ហើយ​បាន​ចំណាយ​ថវិកា​ជាង ៣០​ម៉ឺន​ដុល្លារ​ដើម្បី​ទទួល​បាន​ការ​ចុច Like ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​លុប​ចោល​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំងនោះ​ចោល ដោយសារតែ​មិន​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​និយាយ​អំពី​បញ្ហា​សង្គម ការ​បោះឆ្នោត និង​នយោបាយ។

យោង​តាម​របាយការណ៍​សង្ខេប​ស្ដីពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ហ្វេសប៊ុក​របស់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​បាន​មកពី​ព័ត៌មាន​សាធារណៈ​ដែល​បង្ហាញ​ដោយ​ផ្ទាល់​នៅ​ក្នុង​បណ្ណាល័យ​ទំព័រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ខែ​កក្កដា ឆ្នាំ​២០២២ ក្រុមហ៊ុន​បាន​ប្រមូល​ព័ត៌មាន​ដោយ​បាន​រក​ឃើញ​លទ្ធផល​ផ្សាយ​ពាណិជ្ជកម្ម​ចំនួន ២០ ក្នុង​នោះ​មាន ១៥ ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​អសកម្ម ហើយ ៥ ទៀត​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​សកម្ម។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ថវិកា​ជាង ៣០​ម៉ឺន​ដុល្លារ​ទៅ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​អសកម្ម​ចំនួន ១៥ ក្នុង​ចំណោម ២០ ដើម្បី​ទទួល​បាន​ការ​ចុច Like ដែល​ភាគច្រើន​ចំនួន Likes នៅ​លើ​ហ្វេសប៊ុក​បាន​មកពី​ក្រៅ​ប្រទេស គឺ​ពី​ប្រទេស៖

យោង​តាម​របាយការណ៍​សង្ខេប​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទំព័រ Facebook របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ ហើយ Facebook បាន​លុប​ចោល​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំងនោះ។

យោង​ទៅ​តាម​ទិន្នន័យ​បង្ហាញ​ថា៖

កាលពី​ខែ​មេសា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ខ្លួនឯង​ថា​ជា «អធិរាជ​ហ្វេសប៊ុក» ក្នុង​ចំណោម​មេដឹកនាំ​ពិភពលោក​កំពូល ៥​នាក់ រួម​មាន​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដោយ​រំពឹង​ថា​ចំនួន Likes នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នឹង​កើនឡើង​ដល់ ៤​លាន​នាក់។

បន្ទាប់ពី​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី មាន​ក្រុមហ៊ុន​មួយ​នៅ​អាមេរិក​បាន​ចេញ​ផ្សាយ​ការ​រក​ឃើញ​មួយ​ថា ចំនួន Likes នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ភាគច្រើន​បាន​មកពី​ក្រៅ​ប្រទេស គឺ​ពី​ប្រទេស៖

មុន​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ៤​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៦ អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ពន្យល់​ទៅ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​លើ​ហ្វេសប៊ុក​របស់​គាត់​ថា អ្នកជំនាញ​អាច​បង្កើត​ចំនួន Likes ក្លែងក្លាយ ហើយ​លួច​ចំនួន Likes នៅ​លើ​ហ្វេសប៊ុក។

លោក សម រង្ស៊ី បាន​សរសេរ​ថា គេ​បាន​លួច likes ពី​ទំព័រ Facebook របស់​លោក​តាម​ជំនាញ​ចោរ។ រឿង likes ក្លែងក្លាយ និង likes លួច​បន្លំ​លើ​ទំព័រ Facebook នេះ​វា​ដូច​រឿង​សន្លឹកឆ្នោត​ក្លែងក្លាយ និង​សន្លឹកឆ្នោត​លួច​បន្លំ​នៅ​ពេល​បោះឆ្នោត​ម្តងៗ​នៅ​ស្រុក​ខ្មែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោក សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក ដោយ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​នេះ ផ្តល់​ព័ត៌មាន​អំពី​គណនី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​បាន​ចោទប្រកាន់​ថា​ប្រើប្រាស់​វេទិកា​ដ៏​មាន​ប្រជាប្រិយភាព​នេះ​មិន​ត្រឹមត្រូវ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បំពាន​លើ​គោលការណ៍​ជាច្រើន​របស់​ហ្វេសប៊ុក រួម​ទាំង​ការ​ទិញ like និង​ការ​គំរាមកំហែង​សម្លាប់។

នៅ​ក្នុង​ពាក្យ​បណ្តឹង​សរសេរ​ថា មាន​ភស្តុតាង​សំខាន់​ដែល​លោក ហ៊ុន សែន និង​ភ្នាក់ងារ​របស់​គាត់​លក្ខណៈ​ជា​ប្រព័ន្ធ បាន​ប្រើប្រាស់​វេទិកា​របស់​ហ្វេសប៊ុក​មិន​ត្រឹមត្រូវ បំពាន​គោលនយោបាយ​របស់​ហ្វេសប៊ុក និង​ស្តង់ដារ​សហគមន៍។ ពាក្យ​បណ្តឹង​នេះ​អះអាង​ថា យោង​តាម​ការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី រដ្ឋបាល​របស់​គាត់​ចំណាយ​ប្រាក់​រហូត​ដល់ ១៥០០០​ដុល្លារ​ក្នុង ១​ថ្ងៃ ដើម្បី​បង្កើត like ក្លែងក្លាយ និង​ធ្វើការ​ផ្សព្វផ្សាយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​ទាក់ទង​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​លោក ដួង តារា ប្រធាន​ក្រុម​ការងារ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ៕