ថ្នាក់​ដឹកនាំ​ប្រទេស​អាស៊ាន​ចំនួន ៩ ចូល​គាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ នរោត្ដម សីហមុនី នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

នយោបាយ

មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

November 10, 2022

ព្រះមហាក្សត្រ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ដែល​ជា​ប្រមុខ​រដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន ចូល​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ក្នុង​ព្រះបរមរាជវាំង នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ នៅ​មុន​ការ​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន។

ថ្នាក់​ដឹកនាំ​ប្រទេស​អាស៊ាន​ទាំងអស់ ដោយ​រាប់​តាំង​ភាគី​កម្ពុជា​ផង​មាន​ចំនួន ៩​រូប ដែល​បាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា លើកលែងតែ​តំណាង​ប្រទេស​មីយ៉ាន់ម៉ា ប៉ុណ្ណោះ​ដែល​អវត្តមាន។

ថ្នាក់​ដឹកនាំ​ប្រទេស​អាស៊ាន​យាង និង​ចូល​គាល់​ព្រះបាទ​នរោត្តម សីហមុនី មាន​ដូចជា៖

កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​លើក​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ មាន​រយៈពេល ៦​ថ្ងៃ ពោល​គិត​ចាប់ពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ យ៉ាងណា របៀបវារៈ​សំខាន់ៗ​មួយ​ចំនួន​នៅ​មិន​ទាន់​ចាប់ផ្តើម​នៅឡើយ​ទេ​គិត​ត្រឹម​រសៀល​ថ្ងៃទី​១០ ខែ​វិច្ឆិកា៕