Latest
កម្ពុជាបន្តបាត់បង់ព្រៃឈើជាង ១សែនហិកតាក្នុងឆ្នាំ២០២៣ ស្មើទំហំទីក្រុង Los Angeles របស់អាមេរិក ដោយសារអំពើពុករលួយ
រយៈពេល ១ឆ្នាំពេញក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើជាង ១សែនហិកតា (១២១ ០០០ហិកតា) ឬស្មើទំហំទីក្រុង Los Angeles ដោយសារតែអំពើពុករលួយដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងឧកញ៉ាគ្រាក់ៗមួយចំនួនដែលជាសែស្រឡាយរបស់លោក ហ៊ុន សែន។
សារព័ត៌មានអន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នេះ ដោយដាក់ចំណងជើងថា «តំបន់ការពារទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ខណៈការបាត់បង់ព្រៃឈើនៅតែបន្តកើតមាននៅទូទាំងប្រទេសកម្ពុជា»។
សារព័ត៌មានដដែលនេះ អះអាងថា ទិន្នន័យថ្មីមួយដែលចេញផ្សាយដោយសាកលវិទ្យាល័យ...