31 C
Phnom Penh

តុលាការ​នឹង​បើក​សវនាការ​សំណុំរឿង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ​នៅ​ថ្ងៃទី​៥​ខែ​ធ្នូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​សំណុំរឿង​អ្នកវិភាគ​នយោបាយ លោក គឹម សុខ និង​មនុស្ស ២​នាក់​ទៀត​នៅ​ដើម​ខែ​ធ្នូ ខាងមុខ​នេះ ពាក់ព័ន្ធ​នឹង​បទ​ញុះញង់ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ដែល​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

សំណុំរឿង «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ» ដែល​តុលាការ​ចោទប្រកាន់​លើ​លោក គឹម សុខ នឹង​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ខាងមុខ​នេះ ដែល​មាន​មេធាវី​ការពារ​ក្ដី គឺ​លោក ជូង ជូងី។

ខណៈ​សំណុំរឿង «ញុះញង់» មួយ​ទៀត​ដែល​មាន​ជន​ជាប់ចោទ​ចំនួន ៣​នាក់ តុលាការ​នឹង​បើក​សវនាការ​នៅ​ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ដែរ។ ក្នុង​ចំណោម​ជន​ជាប់ចោទ​ទាំង ៣​នាក់ គឺ​មាន​លោក គឹម សុខ អ្នកវិភាគ​នយោបាយ អ្នកនាង មាស លក្ខិណា រួម​ទាំង​មនុស្ស​ម្នាក់​ទៀត។

លោក គឹម សុខ ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់ទោស​កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៧ កន្លងទៅ ដោយ​ដាក់​ពន្ធនាគារ​រយៈពេល ១៨​ខែ ពិន័យ ៨​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន ៨០០​លាន​រៀល ករណី​ចោទប្រកាន់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

ក្រោយ​ពេល​អនុវត្ត​ទោស​ចប់​កាលពី​ឆ្នាំ​២០១៨ លោក គឹម សុខ បន្ត​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​ដដែល ហើយ​ការ​វិភាគ​របស់​លោក​ក៏​ត្រូវ​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច ជាពិសេស​យុទ្ធសាស្ត្រ​លោក ហ៊ុន សែន ផ្ទាល់​តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស