35 C
Phnom Penh

Latest

គណៈមេធាវី​ប្តឹង​លោក ដេវិដ ឆាណាយវា ពី​បទ​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី​និង​ជេរប្រមាថ​ជា​សាធារណៈ

គណៈមេធាវី​កម្ពុជា បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ ដោយ​ចោទ​ប្រកាន់​លោក ដេវិដ ឆាណាយវា ថា​បាន​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី​ដែល​បាន​ផ្ដល់​យោបល់​ប្រឹក្សា​ផ្នែក​ច្បាប់ ដោយ​ប្រើ​តួនាទី​ជា​មេធាវី និង​ជេរប្រមាថ​ជា​សាធារណៈ​លើ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៩ ខែ​មីនា នេះ​ថា ខ្លួន​បាន​សម្រេច​ប្តឹង​លោក ដេវិដ ឆាណាយវា ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដោយសារតែ​លោក ដេវិដ ឆាណាយវា មិន​ត្រឹមតែ​មិន​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​របស់​ខ្លួន​ទេ តែ​បែរ​ជា​ទាមទារ​ឲ្យ​គណៈមេធាវី​កែតម្រូវ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន និង​បាន​ប្រមាថ​មក​លើ​ស្ថាប័ន​គណៈមេធាវី​ថែម​ទៀត។ ការ​ប្តឹងផ្តល់​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ដេវិដ...