40.6 C
Phnom Penh

សមត្ថកិច្ច​ម្នាក់​ស្លាប់​អំឡុង​ពេល​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ម្នាក់​បាន​ស្លាប់​អំឡុង​ពេល​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដែល​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ខណៈ​ឧក្រិដ្ឋជន​គ្រឿងញៀន ៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

បើ​តាម​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឲ្យ​ដឹង​ថា សមត្ថកិច្ច​ដែល​ស្លាប់​ឈ្មោះ ម៉ិច ឆាយភីវ័យ តួនាទី​នាយរង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន។

ប្រភព​ដដែល​ថា ការ​ស្លាប់​នេះ​ខណៈ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន កាលពី​យប់​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ ហើយ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​បាញ់​រះ​មក​លើ​សមត្ថកិច្ច​វិញ។

អាជ្ញាធរ​ឲ្យ​ដឹង​ថា ករណី​នេះ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឡើង​ប្រកាស​តាម​វិទ្យុ​ទាក់ទង​ឲ្យ​កម្លាំង​សមត្ថកិច្ច​ពង្រាយ​កម្លាំង​ជួយ​ឃាត់​រថយន្ត​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ម៉ាក​អាល់ហ្វាត ពណ៌​ស ពាក់​ស្លាក​លេខ​០៣៦៥ បន្ទាប់ពី​ក្រុម​ទាំងនោះ​មាន​ការ​ផ្ទុះ​អាវុធ​ជាមួយ​សមត្ថកិច្ច​ពេល​ចុះ​បង្ក្រាប លុះ​ចំណុច​ស្តុប​ផ្លូវ​៦០​ម៉ែត្រ កែង ៥០​ម៉ែត្រ ក៏​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ដង្កោ ជួយ​ស្ទាក់​ឃាត់​បាន​តែម្តង​ដោយ​ឃាត់​បាន​មនុស្ស ៣​នាក់។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២២ លោក រឹម សុផាន់ណា ឋានន្តរស័ក្ដិ​អនុសេនីយ៍ទោ​ជា​មន្ត្រី​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ស្លាប់​ដោយ​ក្រុម​ឧក្រិដ្ឋជន​បាញ់​តប​ដៃ​វិញ។ ការ​បាញ់​តដៃ​វិញ​នេះ អំឡុង​ពេល​សមត្ថកិច្ច​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ក្នុង​ព្រៃ​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​ចន្ទ្រាថ្មី ឃុំ​ទួលព្រេជ ស្រុក​អង្គស្នួល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស