Latest
អាជ្ញាធរអនុញ្ញាតឱ្យបក្សភ្លើងទៀនធ្វើពិធីបង្សុកូលជូនអ្នកស្លាប់ក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកកាលពី២៦ឆ្នាំមុន
សាលារាជធានីភ្នំពេញ យល់ព្រមឲ្យគណបក្សភ្លើងទៀន រៀបចំពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធក្រុមបាតុករដែលបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
លិខិតរបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានជូនដំណឹងទៅកាន់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា សាលារាជធានីភ្នំពេញយល់ព្រមឲ្យគណបក្សភ្លើងទៀនធ្វើពិធីបង្សុកូលនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណស្តូបដែលស្ថិតក្នុងសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ...