31 C
Phnom Penh

លោក ហ៊ុន សែន ដក​តួនាទី​អភិបាល​ស្រុក​បរសេដ្ឋ​ខេត្ត​កំពង់ស្ពឺ​ក្រោយ​បើក​ដៃ​ឱ្យ​ឈ្មួញ​ទិញ​ដី​រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ដក​តួនាទី​លោក ឈឺន សុធន ពី​អភិបាល​ស្រុក​បរសេដ្ឋ ហើយ​ផ្ទេរ​ទៅ​ឲ្យ​ធ្វើ​ការ​ផ្នែក​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ វិញ បន្ទាប់ពី​មាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​កាត់ ACU បាន​ចេញ​លិខិត​ព្រមាន​ឈប់​បើក​ដៃ​ឲ្យ​ឈ្មួញ​ប្រមូល​ទិញ​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​បន្ត​ទៀត។

ក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ បាន​សម្រេច​ផ្ទេរ​ភារកិច្ច​លោក ឈឺន សុធន ដែល​មាន​ឋានន្តរស័ក្តិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៥ ពី​អភិបាល​ស្រុក​បរសេដ្ឋ ទៅ​ធ្វើ​ការងារ​ផ្នែក​រដ្ឋបាល ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

ការ​សម្រេច​ផ្ទេរ​ភារកិច្ច​លោក ឈឺន សុធន ដោយ​យោង​តាម​សំណើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ឡើយ។

ការ​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ធ្វើ​ឡើង​ស្របពេល​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​កាត់ ACU កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ បាន​ចេញ​លិខិត​មួយ​ដោយ​ព្រមាន​ទៅ​លោក ឈឺន សុធន អភិបាល​ស្រុក​បរសេដ្ឋ ឈប់​បើក​ដៃ​ឲ្យ​លោកស្រី វន់ ឈើវិនគីអាសាយណាវ ប្រមូល​ទិញ​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​បន្ត​ទៀត។

តែ​យ៉ាងណា កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​កាត់ ACU លោក ឱម យ៉ិនទៀង បាន​ព្រមាន​ទៅ​អភិបាល​ស្រុក​បរសេដ្ឋ លោក ឈឺន សុធន បន្ទាប់ពី​មន្ត្រី​រូប​នេះ​បាន​បើក​ផ្លូវ​ឲ្យ​ស្ត្រី​ឈ្មោះ វន់ ឈើវិនគីអាសាយណាវ ដើរ​ប្រមូល​ទិញ​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់ ដែល​រៀបចំ​ដោយ​លោក ស៊ិន សារុន នាយក​រដ្ឋបាល​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​លក់​ឲ្យ​ឈ្មួញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស