28 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ចាប់​ខ្លួន​ភ្លាមៗ​ប្រសិនបើ​ជន​ណា​យក​ឈ្មោះ​លោក​ធ្វើ​រឿង​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ដែល​ត្រៀម​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​នៅ​កម្ពុជា​បន្ត​វេន​ពី​ឪពុក បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​មិន​ចាំបាច់​ឆ្លង​យោបល់​ពី​លោក​ឡើយ បើ​មាន​អ្នក​យក​ឈ្មោះ​ភ្ជាប់​ជាមួយ​រូបថត​របស់​លោក​ទៅ​ប្រើប្រាស់​ធ្វើ​រឿង​ខុស​ច្បាប់។

ក្នុង​វីដេអូ​ឃ្លីប​រយៈពេល ២​នាទី​ដែល​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២៧ ខែ​មីនា លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​បុរស​ខ្លាំង​កាន់​អំណាច​ត​ត្រកូល​នៅ​កម្ពុជា បាន​ព្រមាន​ប្ដឹង​អ្នក​ដែល​ថត​ជាមួយ​ខ្លួន ហើយ​យក​រូបថត និង​ឈ្មោះ​របស់​លោក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ទៅ​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់។

ក្រៅពី​ព្រមាន​ប្ដឹង​ហើយ លោក ហ៊ុន ម៉ាណែត ក៏​បាន​ណែនាំ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា ប្រសិនបើ​រក​ឃើញ​បុគ្គល ឬ​ជំនួយការ​របស់​ខ្លួន​យក​ឈ្មោះ​របស់​លោក​ទៅ​ប្រើប្រាស់ ហើយ​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់ សូម​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​នោះ​ភ្លាមៗ​ទៅ ដោយ​មិន​ចាំបាច់​មក​សុំ​យោបល់​ពី​លោក​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា បច្ចុប្បន្ន​លោក​ខំ​សន្សំ និង​ធ្វើ​បុណ្យ ដូច្នេះ​លោក​មិន​ឲ្យ​ជន​ណា​ម្នាក់​មក​បំផ្លាញ​ឈ្មោះ​របស់​ខ្លួន​រហូត​ដល់​កំពប់​បុណ្យ​ដែល​លោក​ខំ​សាង​នោះ​ឡើយ។

លោក​បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​បុគ្គល​ទាំងឡាយ​ណា​ដែល​យក​លោក​ធ្វើ​ជា​ខ្នងបង្អែក​ក្នុង​ចេតនា​ទុច្ចរិត ដូច​ករណី​ទៅ​គាបសង្កត់ ឬ​ជំរិត​ពលរដ្ឋ​នៅ​កំពង់សោម ដោយ​ប្រើ​ឈ្មោះ​ថា​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស